Latest Post
ផែនទីប្រទេសកម្ពុជា
រឿងលោកគ្រូចៅអធិការវត្ដកោះ
រឿងលោកគ្រូចៅអធិការវត្ដកោះ
ថ្ងៃអាទិត្យ ទី10.កុម្ភៈ 2013.ម៉ោង 11:03
កាលនោះមានបុរសម្នាក់វាដឹងថា លោកចៅ អធិការ វត្ដ កោះស្រុកទន្លេធំ
លោកនោះបរិបូណ៌ ដោយលាភ សក្ការៈច្រើន ចំរើនចិត្ដប្រព្រឹត្ដទៅក្នុងលោក
បង្កើតសេចក្ដីលោភរឿយៗ។ ថ្ងៃមួយបុរស ពាល ម្នាក់វាស្លៀក ពាក់រៀបរយ សុភាពរាបសា
ប្រើអាការកិរិយាដូចជាឧបាសកអ្នករក្សាសីល
ដែល មានសទ្ធាក្នុងព្រះ ពុទ្ធសាសនា ចូលទៅរកលោកចៅអធិការ លោកចៅអធិការ
ក៏ធ្វើបដិសណ្ឋារៈទទួលតាមសមគួរ។ ចៅពាលក៏និយាយថា
ខ្ញុំករុណានឹងគិតធ្វើបុណ្យម្ដាយក្នុង
ខែ ប្រាំងនេះឯគ្រឿងទេយ្យទានគឺត្រៃចីវរ ចំណែកខាងលោកឡើងខ្នាតមាតិកានោះ
ក៏បានជាវគេ ស្រេចអស់ហើយ
ត្រៃចីវរខាងលោកទេសនាសង្គាយនាគ្រែ៣នោះ ក៏បានចាត់ចែង ស្រេចបាច់អស់ហើយ
នៅតែត្រៃចំណែកអភិធម្មនោះ ពុំទាន់ធ្វើនៅឡើយ
ព្រោះ បងប្អូន កូន ប្រពន្ធខ្ញុំកុរុណាពិគ្រោះយល់ព្រមគ្នាថា
លោកឡើងព្រះអភិធម្មនោះ គួរដល់ព្រះតេជគុណជាម្ចាស់នេះ
ខ្ញុំករុណាមកនេះសូមអារាធនានិមន្ដព្រះតេជគុណឡើងព្រះអភិធម្ម
នាំផ្លូវឲ្យ មាតា ខ្ញុំករុណា ក្នុងការបុណ្យនោះឲ្យទាន
ឯត្រៃសំរាប់ប្រគេននោះ ចាំមកមើល ត្រៃព្រែ របស់ ព្រះ តេជព្រះគុណឯនេះ ជាព្រះ
គុណសព្វព្រះហរិទ័យព្រែបែបណា
ក៏នឹងទិញព្រែខ្នាតនោះឲ្យត្រូវព្រះហរិទ័យ
សូមទានព្រែត្រៃគំរូមើលនឹងបាន ចាត់ចែងតាម។
ឯលោកចៅអធិការលឺចៅពាលពោលត្រូវចិត្ដ ដូច្នោះហើយក៏តបថា ចំរើនពរ តៃ្រព្រែអាត្មាភាពមានខ្លះដែរ តែមិនសូវត្រូវចិត្ដអាត្មាប៉ុន្មានទេ បើឧបាសកមានសទ្ធាយ៉ាងនេះ មានតែទៅមើលត្រៃឯផ្សារត្រើយម្ខាង ព្រែយ៉ាងណាក៏មាន សូមទានបើដូច្នោះ និមន្ដព្រះតេជគុណជូនខ្ញុំព្រះករុណាទៅមើល បើត្រូវព្រះហរិទ័យព្រែបែបណា ខ្ញុំព្រះករុណា នឹងជាវបែបនោះ មកធ្វើប្រគេន ចំរើនពរបានមិនអីទេ ថាហើយ ចៅអធិការហៅប្រើកូនសិស្ស ឲ្យទៅរៀបទូកក្ដារ ឯក្មេងកូនសិស្ស ក៏នាំគ្នារៀបទូកបញ្ចុះលោកគ្រូ នឹងចៅពាលនោះ ចែវឆ្ពោះត្រង់ ទៅដល់ត្រើយម្ខាង ទំនងយ៉ាងផ្សារស្រុករកាកោង ទើបចាត់ឲ្យអ្នកចែវនៅចាំទូក លោកចៅអធិការ ក៏នាំចៅពាល និងក្មេងស្ពាយយាមឡើងទៅផ្សារ ដើរទៅដល់ផ្ទះចិន ចិនក៏និមន្ដឲ្យចូលទៅ ចិនឃើញលោកគ្រូធំមកផ្ទះខ្លួន ក៏ត្រេកអររៀបអាសន និមន្ដលោកអោយគង់ហើយសួរថា លោកគ្រូម្ចាស់ និមន្ដមកដោយត្រូវការអ្វី ចំរើនពរ អាត្មាភាពជូនឧបាសកនេះមកទិញព្រែធ្វើត្រៃ ព្រែសៀងហៃយ៉ាងល្អនោះតើជាមានខ្លះដែរឬអ្នកដង្ខៅ។
ករុណាម្ចាស់មានខ្លះដែរ លោកគ្រូម្ចាស់ត្រូវការខ្ញុំករុណានឹងយកមកប្រគេនទតមើល។ ចំរើនពរយកមកមើលអ្នកដង្ខៅ។ ចិនក៏រើព្រែច្រើនក៏ស្រាយលាតឲ្យលោកគ្រូនិងចៅពាល នោះមើល លុះរើសមើលទៅ បានព្រែល្អ២កី លោកចៅអធិការក៏និយាយទៅកាន់ចៅពាលនោះថា ព្រែ២កីនេះត្រូវចិត្ដអាត្មាហើយបើអ្នកត្រូវការនឹងសាងត្រៃគ ប្បីយក ព្រែខ្នាត នេះចុះ។ ចៅពាលក៏តបថា ករុណាម្ចាស់បើព្រះតេជគុណសព្វព្រះហរិទ័យហើយ ខ្ញុំករុណា នឹង ជាវចុះ ថ្លៃថ្នូរប៉ុន្មានអ្នកដង្ខៅ។ ចិនក៏កាត់ថ្លៃ ៥០រៀលជា ការដាច់ ខាត ចៅ ពាលក៏ថា បាទខ្ញុំបាទយកហើយ ធ្វើម្ដេចឯងប្រារព្ធធ្វើបុណ្យចំពោះព្រះតេជគុណ ព្រះគុណ ហើយ ទោះថ្លៃយ៉ាងណាក៏ចេះតែយក តែប្រាក់ខ្ញុំជាប់មកនេះមានតែ២០រៀលទេ មិនគ្រប់គ្រាន់ បើដូច្នេះសូមនិមន្ដព្រះគុណនៅគង់រង់ចាំ ខ្ញុំព្រះករុណា នឹងទៅយក ប្រាក់អំពីបង នៅ ភូមិលើ មកបង្រ្គប់ លោកចៅអធិការក៏ថាចំរើនពរ អញ្ជើញទៅឲ្យឆាប់ចុះ អាត្មា នៅរង់ ចាំនៅ នេះ។
ឯចៅពាលក៏លាលោកនិងចិនចេញទៅភូមិលើដើរអមទៅកំពង់ដែលចតទូក ហើយប្រាប់ កូនសិស្សដែលចែវទូកមកនោះថា ឥឡូវព្រះតេជគុណប្រើឲ្យយើងនាំចៅ ឯង ទៅយកប្រាក់ ៥០រៀលឯកុដិលោក ឯពួកកូនសិស្សនោះ ក៏ជឿតាម ទើបចុះចែវទូកឆ្លងមកដល់វត្ដកោះហើយក៏ឡើងទៅប្រាប់លោកសង្ឃដែលរក្សាកុដិកាន់កូនសោនោះថា ព្រះ តេជ គុណប្រើឲ្យ មកយកប្រាក់៥០រៀល ទៅឲ្យថ្លៃទំនិញចិន ឯលោកសង្ឃរក្សាកុដិក៏ជឿ ទើបចាក់សោ ហិបបើក យកប្រាក់៥០រៀលប្រគល់ឲ្យទៅដៃចៅពាល ចៅពាលក៏នាំកូន សិស្សចុះចែវទូកឆ្លងវិលទៅត្រើយវិញ លុះដល់ហើយចៅពាលថា ចៅឯង ទាំងអស់គ្នា នៅចាំទូក ចុះខ្ញុំឯង នឹងយក ប្រាក់នេះទៅប្រគេនលោកគ្រូ ថាហើយក៏ឡើងម្នីម្នាទៅទិសបូព៌ មានមុខឆ្ពោះត្រង់ ចូល ព្រៃ យកប្រាក់នោះទៅកែខៃបរិភោគតាមប្រាថ្នា។
ថ្លែងឯលោកចៅអធិការនៅរង់ចាំចៅពាលតាំងតែពីពេលថ្ងត្រៃង់ លុះដល់ពេល ល្ងាចចិន ក៏បំរុងទឹកតែស្ករសអស់ ៣-៤ប៉ាន់ ក៏ពុំឃើញចៅពាលនោះមក ម៉្លោះហើយ រំខានព្រះ ទ័យ យ៉ាង ខ្លាំង ក៏ឲ្យចិននោះយកព្រែទៅទុក ចំរើនពរ លាចិនចុះមកកាន់កំពុងទឹកហៅសិស្ស ឲ្យចែវទូក ឆ្លងវិលទៅវត្ដកោះ តាំងពោលជេរចៅពាលនោះថា អាឧបាសក ចង្រៃឲ្យឯង ជូនមក ទិញព្រែធ្វើត្រៃ តថ្លៃចិនស្រេចហើយវាវេះទៅឯណាបាត់ ឲ្យឯងលំបាកចាំផ្លូវវាអស់១ ថ្ងៃទទេ ទៅ ឯកូនសិស្សអ្នក ចែវទូកលឺលោកគ្រូពោលដូច្នោះ ក៏ទូលថាឧបាសកនោះគាត់មកឲ្យពួកយើងខ្ញុំនេះ ចែវទូកបញ្ជិះគាត់ឆ្លងទៅយកប្រាក់៥០ រៀលអំពីលោកបងដែលចាំកុដិ គាត់ថាព្រះតេជព្រះគុណប្រើឲ្យទៅយកប្រាក់នោះបានហើយ គាត់ក៏ឡើងពីកំពង់ទៅ ថាយកប្រាក់ ទៅប្រគេនព្រះតេជគុណឯផ្សារ ព្រះករុណាមិនឃើញគា ត់ទៅដល់ ព្រះ តេជ ព្រះ គុណទេឬ
លោកចៅអធិការថា អោអីចុះអា អញមានប្រើឲ្យវាទៅយកប្រាក់កាលណា វាលាអញមកថា វាទៅយកប្រាក់អំពីបងប្អូនវាឯភូមិលើទេ នេះវាប្រែថាអញប្រើវាមកយកប្រាក់ឯកុដិអញវិញ អើបើដូច្នោះវាអស់ហើយ ប្រាក់អញ នោះ អាឯងទាំងអស់គ្នាមិនគួរទៅជឿវា ខំចែវទូកពីរបីត្រលប់ ប្រាក់ក៏បង់ថង់ក៏ដាច ហើយពួកអ្នកចែវទូកថា នឹងមិន ជឿវាឯណា បានព្រោះ វាឡើងទៅជាមួយនឹងព្រះតេជគុណ លោកចៅអធិការក៏ទាល់សំដីនឹងពួកកូនសិស្ស ថាអើបើ ដូច្នោះខំចែវទៅឲ្យឆាប់ ត្បិតពេលជិតយប់ហើយក្រែងត្រូវខ្យល់ព្យុះខ្លាំងផាត់មកលិចទូកក្ដារណាអា អ្នកចែវក៏គ្នាខំចែវទូក ត្រាតែដល់កំពង់វត្ដ ល្មមពេលម៉ោង៨-៩ យប់ លោកចៅអធិការទៅដល់កុដិហើយ ក៏រឹតតែកើតទោសោបន្ទោសទៅលោកដែលនៅចាំកុដិថា មិនគួរទៅជឿមនុស្ស និងដល់ចាក់សោយកប្រាក់ឲ្យទៅអាមនុស្សពាលនោះសោះលោកដែលនៅចាំកុដិឆ្លើយថា មិនជឿឯណាបានព្រោះក្មេងចែវទូកវាមកផង លោកគ្រូ ក៏ទញ់ទាល់នៅ ៗនោះ ទៀតមានសេចក្ដីពុំសប្បាយ ដោយចាញ់កលមនុស្សដោយប្រការយ៉ាងនេះ។
ចប់រឿងលោកគ្រូវត្ដកោះអស់សេចក្ដីត្រឹមនេះ។
http://www.khmer-kulturzentrum.ch/index.html
ពេលវេលាទើបដឹងថាក្តីស្រឡាញ់ មានតំល្លៃធំធេង
កាលព្រេងនាយ នៅលើកោះមួយមានអារម្មណ៏ជាច្រើននៅទីនោះ ដូចជា អារម្មណ៏រីករាយ សោកសៅ ក្តីស្រឡាញ់ ភាពស្រស់ស្អាត ។ល។ ថ្ងៃមួយ មានការប្រកា សអាសន្នថា កោះនេះនឹងលិចនៅក្នុងពេលឆាប់ៗនេះហើយ ដូច្នេះពួកគេទាំងអស់គ្នា ក៍ប្រញប់ រៀបចំទូក ដើម្បី ចាក់ចេញពីលើ កោះនេះរៀងៗខ្លួន។ ក្នុងពេលនេះមានតែ ក្តីស្រឡាញ់ មួយ ប៉ុណោ្ណះ ដែលមិន ព្រមចាកចេញ។ វាចង់នៅលើកោះនេះ រហូត ដល់ដំណាក់កាលចុងក្រោយ។ នៅពេលដែល កោះនេះ លិចជិតផុត ក្តីស្រឡាញ់ ក៍សំរេចចិត្តហៅអោយគេជួយ។ នៅពេល នោះចំពេលដែល ភាពស្តុកស្តម្ភ កំពុងអ៊ុំទូកដ៏ធំមួយឆ្លងកាត់តាមទីនោះ។ ឃើញ ដូច្នេះ ក្តីស្រឡាញ់ ក៏ស្រែក ថា ភាពស្តុកស្តម្ភ តើអ្នកអាច ជួយយកខ្ញុំចេញ ពីកោះនេះ បានទេ? ទេ…! ខ្ញុំមិនអាច ជួយ អ្នក បានទេ ព្រោះនៅលើទូករបស់ខ្ញុំផ្ទុកពេញទៅដោយមាសពេជ្រជាច្រើន គ្មានកន្លែង ទំនេរ សំរាប់អ្នកទេ។ បន្ទាប់មក ក្តីស្រឡាញ់ ក៏សំរេចចិត្តស្រែក ហៅ ភាពស្រស់ស្អាត ដែល កំពុង តែជិះទូក ដ៏ស្អាត មួយឆ្លងកាត់អោយជួយ។ ទេ…! ខ្ញុំមិនអាច ជួយអ្នក បានទេ មើល ទៅខ្លួនអ្នកទទឹកហើយប្រលាក់ ប្រឡួកទៀត វាធ្វើអោយគគ្រិចនិងខូចទូករបស់ខ្ញុំ ភាពស្រស់ស្អាត ឆ្លើយ។ ចំនែក សោកសៅ ក៏នៅក្បែរនោះដែរ ក្តីស្រឡាញ់ ក៏ស្រែកអោយជួយ បង សោកសៅ តើបងអាច អោយខ្ញុំ ទៅ ជា មួយបងផងបានទេ? ទេ…! ក្តីស្រឡាញ់ ខ្ញុំសោកណាស់ ខ្ញុំចង់ចង់នៅម្នាក់ឯង។ អារម្មណ៍រីករាយ ក៏ឆ្លងកាត់ទីនោះដែរ ប៉ុន្តែដោយសាររវល់តែរីករាយពេក មិនបានលឺ ក្តីស្រឡាញ់ ស្រែកហៅ អោយ ជួយនោះ ទេ។ រំពេចនោះមានសម្លេងមួយបន្លឺឡើង មកជាមួយខ្ញុំមក ក្តីស្រឡាញ់ ចាំខ្ញុំជួយចម្លងអ្នក ។ ក្តីស្រឡាញ់ សប្បាយ ចិត្តពេក ធ្វើអោយ នាង ភ្លេច សួរ ឈ្មោះ សប្បុរសជន នោះ។ នៅ ពេល ដែលពួកគេមកដល់ច្រាំង សប្បុរសជននោះក៏ធ្វើដំណើរទៅផ្ទះគាត់បាត់។ ក្តី ស្រឡាញ់ ដឹងថាខ្លួនជំពាក់គុណសប្បុរសនោះ នាងក៏ដើរទៅសួរ ចំណេះដឹង ថា តើអ្ នក ដែល ជួយខ្ញុំនោះ គេជានរណ?… គាត់គឺ ពេលវេលា ចំណេះដឹង ឆ្លើយ។ ហេតុអ្វី ពេល វេលា ព្រមជួយខ្ញុំ ? ក្តីស្រឡាញ់ សួរ។ ចំណេះដឹង ឆ្លើយ ព្រោះមានតែ ពេលវេលា ទេទើបដឹងថា ក្តីស្រឡាញ់ មានតំល្លៃធំធេងប៉ុណ្ណា។
ជូបអតិថិជនដែលមានឥរិយាបថ អវិជ្ជមាន ត្រូវធ្វើបែបណា??
មនុស្សម្នាក់ៗតែងតែមានចរិកឫកពារ ផ្សែងៗគ្នា អ្នកខ្លះស្លូតបូត រមទម្យ អ្នកខ្លះទៀតក្រមិចក្រមើម អ្នកខ្លះកាច់ ហើយអ្នកខ្លះទៀតក៏ជាមនុស្សឆាប់ខឹង កុំគួនក្នុងចិត្តជាដើម។ មនុស្សគ្រប់រូប មិនថាគេមិនរូបខ្ញុំនោះទេ តែងតែចង់ជួបមនុស្សដែលមាន ចរិកលក្ខណៈ ចរិយាមារយាទល្អ ហើយមិនចង់ជួបបុគ្គលណា ដែលមានឥរិយាបថអវិជ្ជមាននោះទេ។ ព្រោះនាំអោយអ្នក ឈឺក្បាល វិលមុខទាំងធ្វើអោយយើង មានអារម្មណ៏មិនល្អផងដែល ជាពិសេសគឺនៅកន្លែងធ្វើការ វាកាន់តែធ្វើអោយយើងមានអារម្មណ៏ធុញថប់នឹង តាន់តឹងចំពោះការងារ។
យ៉ាងណាមិញ ប្រសិនបើអ្នកមិនហ៊ាន ប្រឈមមុខ ហើយគិចវេច ចេញពីមនុស្សទាំងអស់នេះ អ្នកនឹងបាត់បង់ឪកាសជាច្រើន ដូចជាឪកាសការងារ ឫក៏លាភសការៈផ្សែងៗ ជាដើម ហើយអ្នក ក៏នឹងក្លាយទៅជាមនុស្សកំសាក ហើយនឹងធ្វើអោយអ្នកចុះញ៉មអ្នកដ៏ទៃរហូត។ ពាក្យខ្មែរយើងមួយឃ្លាថា៖ ធ្វើជាជ្រួកកុំខ្លាច ទឹកក្តៅ បើអ្នកព្រមចុះចាញ់ ហើយមិនព្រមរិះរកដំណោះស្រាយ អ្នកនឹងបង់ប្រយោជន៏នៃការប្រស្រ័យទាក់ទង់ជាមួយមនុស្សនៅក្នុងសង្គម។
ខ្លួនខ្ញុំផ្ទាល់នូវពេលផ្លាស់ប្តូលការងារមកកាន់ផ្នែកជាអ្នកបំរើរសេវាកម្ម ខ្ញុំបានជួបនឹងមានបទពិសោធន៏ជាច្រើន ជាមួយនឹងការជួបមនុស្សដែលមានចិរិក ឫកពារផ្សែងៗគ្នា។ មានទាំងស្លូតមានទាំងកាច់ នឹងមានទាំងផ្អែមល្ហែម មានពេលខ្លះទៀតក៏ធ្លាប់ត្រូវបាន អតិថិជនជេរជាញឹកញប់ ផងដែរ។ ការជេររបស់អតិថិជនមិនមានអីប្លែកនោះទេ។
«អតិថិជនជេរជារឿងមួយដែលសប្បាយចិត្តបំផុត ក្នុងជិវិតជាអ្នកបំរើរសេវាកម្ម»
មនុស្សជេរគឺជេរ មិនដួលទេ តែអ្វីដែលធ្វើអោយយើងដួលនោះ គឺចិត្តចុះញ៉ម ចិត្តចុះចាញ់របស់អ្នកទេ ដែលជាអ្នកធ្វើអោយអ្នកបរាជ័យ។ ពេលជួបមនុស្សដែលមានភាពអវិជ្ជមានបែបនេះ ប្រាកដណាស់ថាអ្នក នឹងមានភាពខ្មាស់គេ ភាពខ្មាស់គេនេះឯង ដែលអាចនាំអ្នកអោយ យកឈ្នះលើចិត្ត មនុស្សទាំងនោះបាន។
តើអ្នកដោយស្រាយបែបណាពេលជួបអតិថិជន ជេរអ្នក ឫជួបមនុស្សដែលមានឥរិយាបថបែបអវិជ្ជមាន?
មានពេលមួយនោះ......ខ្ញុំបានទៅជួយដោះស្រាយបញ្ហា Internet អត់ដំណើរការជួន អតិតថិជនម្នាក់ ជាជនជាតិ ជប៉ុន។ គ្រាន់តែបើទ្វាភ្លាម មិនទាន់ទាំងបាននិយាយរាក់ទាក់ ស្វាគមន៏គាត់ផង អតិថិជនរូបនោះបាន ជេរខ្លាំងៗមកកាន់ខ្ញុំបានទៅហើយ ពេលនោះខ្ញុំស្ទើតែមិនដឹងចាប់អី ធ្វើអី គឺមានតែម្យ៉ាងគឺ ញញឹមៗទទួលស្តាប់ការ ស្តីបន្ទោសរបស់គាត់តែប៉ុណ្ណោះ។
ធ្វើជាមនុស្សដែលចេះស្តាប់ពាក្យជេរ ចេះស្តាប់ពាក្យស្តីបន្ទោសក៏មាន ន័យដែលក្នុងជិវិតជាអ្នកបំរើរសេវាកម្ម។ ចិត្តអំណត់ ភាពញញឹមញញ៉ែម គឺពិតជាអាចប្រែស្ថានភាពបាន។
៤ចំណុះខាងក្រោមនេះអាចធ្វើអោយអ្នកដោះស្រាយជាមួយមនុស្សដែលមានឥរិយាបថអវិជ្ជមានបាន។
១. កុំព្យាយាមយកចិត្តទុកដាក់លើរឿងឥរិយាបថអវិជ្ជមានរបស់ពួកគេ ជារឿងផ្ទាល់ខ្លួន ពីព្រោះឥរិយាបថទាំងនោះ គឺគ្រាន់តែជាឥរិយាបថអាក្រាក់ដែលជះឥទ្ធិពលទៅមនុស្សភាគច្រើនមានទំនាក់ទំនងជាមួយគេតែប៉ុណ្ណោះ។
២. កុំព្យាយាមរំងាប់កំហឹងឥរិយាបថរបស់ពួកគេ ព្រោះពួកគេជាមនុស្សដែលតែងតែបញ្ចេញបែបនេះ ជាប្រចាំទៅហើយ។
៣. កុំព្យាយាមធ្វើការប្រឆាំងត្រឡប់ទៅវិញ ពីព្រោះពូកគេមានឧបនិស្ស័យដូច្នោះទៅហើយ។
៤. កុំព្យាយាមផ្លាស់ប្តូរឥរិយាបថរបស់ ពួកគេពីព្រោះអ្វី ដែលអ្នកអាចធ្វើបាននោះ គឹត្រឹមតែផ្លាស់ប្តូរការឆ្លើយតប របស់អ្នកទៅកាន់តែប៉ុណ្ណោះ។
សំដីមាស.....
១. ពុលស្រា វង្វេងភ្លេចស្មារតី ពុលស្រី វង្វេងភ្លេចភរិយា ពុលល្បែងពាលា វង្វេងភ្លេចកិច្ចការ ពុលដុល្លា វង្វេងភ្លេចអ្នកក្រតូចតាច ពុលអំណាច វង្វេងមិនខ្លាចច្បាប់។
២. អ្នកចេះពីរៀនមានក្បួនការពារខុស ជនពាលគ្មានរៀនអ្វីទាំងអស់ អាងតែជម្លោះ កម្លាំងបាយ ។ ជនពាលមានអំណាច កាន់ចិត្តកាចគ្មានស្រណោះស្តាយ ទោះជាបាត់បង់ទាំងជាតិម្តាយមាតុប្រទេស ក៏មិនខ្វល់ដែរពីអនាគត ឲ្យតែពាលរក្សាបានអំណាច ។
៣. កុំខឹងពេលក្រ កុំល្អពេលមាន កុំប្តឹងពេលគ្មាន កុំហ៊ានពេលអត់ កុំជ្រើមពេលជ្រូល កុំឈួលពេលព្រាត់ កុំក្បត់ពេលខ្សត់ កុំស្បថពេលទាល់។
៤. ទូកអាចលិចបានដោយសាររន្ធតូចៗ ដែលធ្លុះធ្លាយ ឯប្រទេសមួយអាចលិចលង់បានដោយសារប្រជាពលរដ្ខម្នាក់ៗ នាំគ្នាសង្ងំដេកយកតែសុខរៀងៗខ្លួន។
៥. នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម កូនប្រុសបណ្តាច់ កុំភ្លេចបណ្តាំ កប្បាសសូត្រថ្នាំ ត្រីមាំងលែងថោក ។ ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក មានចុះមានឡើង រាស្រ្តយើងល្មមរក ល្មមរេលៃលក គួរយកគួរខាន។
៦. ការរកឃើញដ៏អស្ចារ្យ គឺការរកឃើញ ផាពល្ងង់ របស់ខ្លួន ព្រោះវាជារបំាងនៃចំណេះដឹង។
៧. ខ្ញុំសុខចិត្ត ស្តាប់គេជេ ក៏មិនចង់ស្តាប់អ្នកនិយាយ ផ្អែមល្ហែម ធ្វើពុតជាមនុស្សល្អដែល -ឆាវឆាវ
«តើមនុស្សចិត្តក្លាហាន និង មនុស្សល្ងង់ មានលក្ខណះស្រដៀងគ្នា ដែររឺទេ?»
ចម្លើយ របស់ ពិជ័យសង្គ្រាម គឺមានដូចខាងក្រោមនេះ ដែលវាគ្រាន់តែជាជ្រុងមួយ នៃ គំនិតទាំងឡាយតែប៉ុណ្ណោះ ៖






